• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


ផុសថ្ងៃ: 29-01-2026 | អ្នកអាន: 6 |

Share


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM ) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត នៃកម្មវិធី WAT4CAM ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។
 
 
ក្នុងដំណើរបេសកកម្ម មានការចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ ក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោង WAT4CAM មន្ទីរធនធានទឹក សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បន្តសហការជាមួយក្រុមការងារសាងសង់ និងទីប្រឹក្សាបច្ចេកទេស និងចូលរួមសហការគ្នាក្នុងការគ្នាថែទាំប្រព័ន្ធធារាសាស្រ្តឱ្យបានគង់វង្សធានាបាននិរន្តរភាពយូរអង្វែង ជាពិសេសសហគមន៍កសិករប្រើប្រាស់ទឹក យកចិត្តទុកដាក់ថែទាំប្រព័ន្ធធារាសាស្ដ្រ ព្រមទាំងបន្តយកចិត្តទុកដាក់សន្សំសំចៃទឹកសម្រាប់ការប្រើប្រាស់ក្នុងរដូវប្រាំង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៨០%


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ប្រឡាយមេទី២ ប្លុក E ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង