• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួត


ផុសថ្ងៃ: 03-02-2026 | អ្នកអាន: 17 |

Share


នាព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីផ្សព្វផ្សាយ និងត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួត ដែលមានសមាសភាពចូលរួមមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
 
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជម្រាបជូនអំពីសក្តានុពលទឹកដែលមានក្នុងក្របខណ្ឌទូទាំងប្រទេស និងបរិមាណទឹកដែលមានជាក់ស្តែងនៅតាមបណ្តាអាងទឹកធំៗ ព្រមទាំងពិភាក្សាដើម្បីរៀបចំផែនការ និងត្រៀមវិធានការចាំបាច់នានាក្នុងការឆ្លើយតបទៅនឹងទៅនឹងគ្រោះរាំងស្ងួត ដែលអាចកើតមានជាយថាហេតុ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ឱ្យដឹងថា អាងស្តុកទឹក បឹងបួ នៅទូទាំងប្រទេសកម្ពុជា មានសមត្ថភាពស្តុកទឹកទុកបានសរុបប្រមាណជាង ៤ពាន់លានម៉ែត្រគូប សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការស្រោចស្រពកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងរក្សាប្រព័ន្ធអេកូឡូស៊ី ប៉ុន្តែបរិមាណទឹកនេះ នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងនោះទេ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី មានចក្ខុវិស័យក្នុងការកសាងអាងស្តុកទឹកធំៗថ្មីបន្ថែម ស្តារអាងទឹកដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង និងកាត់បន្ថយទឹកជំនន់។ ជាមួយគ្នានេះដែរ ក្រសួងក៏មានផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រដែលមិនទាន់ពេញលេញ ឱ្យក្លាយជាប្រព័ន្ធធារាសាស្ត្រពេញលេញ ក្នុងគោលបំណងបញ្ជូនទឹកដល់ស្រែកសិករបានទាន់ពេលវេលា។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមទៀតថា ការគ្រប់គ្រងទឹកគឺត្រូវអនុវត្តក្នុងក្របខ័ណ្ឌអាងទន្លេ/ស្ទឹង ហើយត្រូវដឹងពីតម្រូវការនៃការប្រើប្រាស់ទឹកពីភាគីពាក់ព័ន្ធ និងមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង និងបែងចែក ព្រមទាំងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយនូវបញ្ហាប្រឈមដែលកើតឡើងដោយសារទឹក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួត


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា


>> លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកបឹងទន្លេបាទី ក្នុងភូមិសាស្ត្រខេត្តតាកែវ


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញចុះកិច្ចសន្យាជាមួយតំណាងក្រុមហ៊ុន SAMAN Corporation ដើម្បីសិក្សាគ្រោងប្លង់លម្អិតនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះតំបន់ដីសណ្ដភាគខាងកើតទន្លេមេគង្គខេត្តស្វាយរៀង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង