• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញជាអធិបតីដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ​២០២៥ និង​ទិសដៅអនុវត្តឆ្នាំ​២០២៦​ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់


ផុសថ្ងៃ: 06-02-2026 | អ្នកអាន: 16 |

Share


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច​ ខែ​មាឃ​ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី​៥​ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ និង​ជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ​២០២៥​ និង​ទិសដៅ​អនុវត្តឆមាសទី១ ឆ្នាំ​២០២៦​ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់​ នៅសាលប្រជុំរំដួល​នៃទីស្ដីការក្រសួងធនធានទឹក និង​ឧតុនិយម​។
 
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹង​ថា​ ខ្សាច់ គឺជាធនធានធម្មជាតិដ៏មានតម្លៃដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មសំណង់ និងវិស័យផ្សេងៗ និង​បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយចូលរួមថែរក្សាសុខភាព និងមុខងាររបស់ស្ទឹង ទន្លេ និងសមុទ្រ​។ ឯកឧត្តមរដ្ឋមន្ត្រី​ បានបញ្ជាក់ថា​ ការគ្រប់គ្រងធនធានខ្សាច់ គឺ​ជាការចាំបាច់​ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ជាពិសេស​ការការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី។​
 
ឯកឧត្តមរដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ ការធ្វើអាជីវកម្មធនធានខ្សាច់ដែលគ្មាននិរន្តរភាព អាចបណ្តាលឱ្យមានការរិចរិលបរិស្ថានយ៉ាងធ្ងន់ធ្ងរ រួមទាំងការហូរច្រោះដីល្បាប់ និងការបំផ្លិចបំផ្លាញទីជម្រកមនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា កិច្ចប្រជុំអន្តរក្រសួងនាពេល​នេះ នឹងទទួលបាន​អនុសាសន៍ល្អៗ​ជាបច្ច័យដ៏សំខាន់ដល់កិច្ចដំណើរការរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងការពង្រឹងកិច្ចសហការ​អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ​ដែលជាយន្តការដ៏សំខាន់និង​រឹងមាំ​ ក្នុងការធានាការប្រើប្រាស់ធនធានខ្សាច់នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង​និរន្តរភាព។
 
សូមបញ្ជាក់ថា​ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់​ បានបង្កើតតាមអនុក្រឹត្យលេខ២០៣អនក្រ.បក ចុះថ្ងៃទី២៩ ខែ​សីហា ឆ្នាំ​២០២៤។ គណៈកម្មាធិការនេះ​ ជាយន្តការអន្តរក្រសួងសំខាន់មួយ​ដែលមានភារកិច្ច​ត្រួតពិនិត្យ​ និង​តាមដាន​ការធ្វើអាជីវកម្មខ្សាច់​ពាក់ព័ន្ធនឹងធនធានទឹកឱ្យស្របតាមបទដ្ឋានគតិយុត្ត និង​បទដ្ឋាន​បច្ចេកទេសជលវិទ្យា-ជលគតិ ដើម្បីធានាបាននូវប្រសិទ្ធភាព និរន្តរភាព និង​ការពារបរិស្ថាន៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យមើលស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្ដ្រខេត្តកែប


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញជាអធិបតីដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ​២០២៥ និង​ទិសដៅអនុវត្តឆ្នាំ​២០២៦​ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


>> ‎ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៩៣%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង