នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងមហាផ្ទៃ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦។ កម្មវិធីសន្និបាត ប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធន៍លើប្រធានបទសំខាន់ៗពីសំណាក់វាគ្មិនចំនួន១២រូប មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានានៃក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីខេត្ត និងអង្គការយូនីសេហ្វ៕