• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

‎ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៩៣%


ផុសថ្ងៃ: 05-02-2026 | អ្នកអាន: 12 |

Share


‎នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២៦ នេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ទីប្រឹក្សាគម្រោង និងអ្នកម៉ៅការសាងសង់ ដើម្បីចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា បើតាមរបាយការណ៍គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់សម្រេចបានប្រមាណ ៩៣% ដែលក្នុងនោះមាន ‎១)ប្រឡាយមេលេខMC១-២ប្រវែង ៣២,៣៩គីឡូម៉ែត្រ សម្រេចបាន ៩១% ‎២)ប្រឡាយលេខ MC២ ប្រវែង ១៦,៤២គីឡូម៉ែត្រ សម្រេចបាន ៩៩% ‎៣)ប្រឡាយលេខ MC៣-១ ប្រវែង ២៨,៣៥គីឡូម៉ែត្រ សម្រេចបាន ៨៧% និង ៤)ហេដ្ឋារចនាសម្ព័ន្ធនានា សម្រេចបាន ១០០%។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់បន្តយកចិត្តដាក់លើការងារបច្ចេកទេស និងសោភណភាព ព្រមទាំងជំរុញពន្លឿនការងារសាងសង់ឱ្យសម្រេចបានតាមផែនការនាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ខាងមុខ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យមើលស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្ដ្រខេត្តកែប


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញជាអធិបតីដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ​២០២៥ និង​ទិសដៅអនុវត្តឆ្នាំ​២០២៦​ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


>> ‎ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៩៣%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង