• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ទឹងជីនិត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


ផុសថ្ងៃ: 19-02-2026 | អ្នកអាន: 21 |

Share


នារសៀលថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
 
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា បេសកកម្មនេះគឺក្នុងគោលបំណងតាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ដែលទទួលបានហិរញ្ញប្បទានពីធនាគារ ADB ដើម្បីជំរុញការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ​ធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាកសិករ និងការប្រែប្រួលអាកាសធាតុ។
 
ឯកឧត្តមរដ្ឋលេខាធិការក៏​បានគូសបញ្ជាក់បន្ថែម​ថា គម្រោងទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនេះ មិនត្រឹមតែមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពហុវិស័យ រួមមាន៖ ការលើកកម្ពស់វិស័យអេកូទេសចរណ៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជាពិសេសការការពារសត្វកម្រជិតផុតពូជ (សត្វខ្សិប - Bengal Florican) ដើម្បីធានាបាននូវសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ក្នុងភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្តាល


>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់ក្រសួងធនធានទឹក និង​ឧតុនិយម​


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ទឹងជីនិត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព គម្រោងជួសជុលទំនប់អាងទឹកបឹងធំ ស្ថិតក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពការងារ​ស្ថានីយបូមទឹកព្រែកពោធិ៍ និងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង