• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពការងារ​ស្ថានីយបូមទឹកព្រែកពោធិ៍ និងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម


ផុសថ្ងៃ: 18-02-2026 | អ្នកអាន: 32 |

Share


នារសៀលថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារនៅស្ថានីយបូមទឹកព្រែកពោធិ៍ និងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
 
 
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រែក្លាយស្ថានីយបូមទឹកព្រែកពោធិ៍ឱ្យទៅជាប្រព័ន្ធធារាសាស្ត្រដ៏ទំនើប និងមានប្រសិទ្ធភាពខ្ពស់។
 
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ស្ថានីយបូមទឹកនេះមានសមត្ថភាពអាច​ផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរួមមាន​៖​ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់ភាគីពាក់ព័ន្ធ សិក្សាលើការបំពាក់បច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង កាត់បន្ថយចំណាយលើការថែទាំ និងពង្រីកវិសាលភាពចែកចាយទឹកឱ្យកាន់តែទូលំទូលាយដល់តំបន់ជុំវិញ។
 
សូមជម្រាបថា គម្រោងទំនើបកម្មប្រព័ន្ធធារាសាស្ត្រគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការធានាសន្តិសុខទឹកសម្រាប់បង្កើនផលិតភាពកសិកម្មទាំងរដូវវស្សា និងរដូវប្រាំង ដែលជាកត្តាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព គម្រោងជួសជុលទំនប់អាងទឹកបឹងធំ ស្ថិតក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពការងារ​ស្ថានីយបូមទឹកព្រែកពោធិ៍ និងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងអាងទឹកត្នោតទេរ ក្នុងភូមិសាស្ដ្រខេត្តតាកែវ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP)


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង