• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹក វិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ សម្រេចបាន ៩៥%


ផុសថ្ងៃ: 20-02-2026 | អ្នកអាន: 14 |

Share


នាថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
 
 
សូមជម្រាបថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមដំណើរការអនុវត្តការងារតាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដោយផ្ដោតលើការងារបច្ចេកទេសសំខាន់ៗ រួមមាន៖ សាងសង់ទំនប់អាងទឹកដែលមានកម្ពស់ ១២ម៉ែត្រ ទទឹងខ្នងទំនប់ ១៤ម៉ែត្រ និងបណ្តោយប្រវែង ១៣០ម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការ្យសរុបចំនួន ០២កន្លែង (ក្នុងនោះមានសំណង់លូចំនួន ០១កន្លែង និងសំណង់បង្ហៀរចំនួន ០១កន្លែង)។ គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសរុបនៃគម្រោងទាំងមូល សម្រេចលទ្ធផលបានប្រមាណ ៩៥% ហើយ។
 
ឯកឧត្ដមអគ្គនាយក បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ អាងទឹកនេះនឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានទឹក ដោយមានសមត្ថភាពស្ទាក់ទឹក និងរក្សាទុកទឹកហូរធ្លាក់ពីជួរភ្នំ និងផ្ទៃរងទឹកភ្លៀងបានរហូតដល់ ៦៥ម៉ឺនម៉ែត្រត្រីគុណ។ ប្រភពទឹកដ៏មានសក្តានុពលនេះ នឹងធានាការស្រោចស្រពលើផ្ទៃដីដាំដុះចំនួន ១៥០ហិកតា និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់បងប្អូនប្រជាកសិករចំនួន ១១៦គ្រួសារ ឱ្យមានលទ្ធភាពបង្កបង្កើនផលបានគ្រប់រដូវកាល សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងធានាបាននូវសន្តិសុខទឹកក្នុងមូលដ្ឋានប្រកបដោយចីរភាព។
 
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាគុណភាពសំណង់ឱ្យរឹងមាំយូរអង្វែង។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញឱ្យបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ក្នុងគោលដៅបម្រើដល់ការប្រើប្រាស់ស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញ​ចូលរួមពិធីប្រកាសដាក់ឱ្យ​អនុវត្ត​ឯកសារផែនទីបង្ហាញផ្លូវស្ដីពី​សហភាព​សហព័ន្ធយុវជន​កម្ពុជា២.០ ឆ្ពោះ​ទៅ​ឆ្នាំ​២០២៨​ ​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា


>> វីដេអូ៖ ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប


>> លោក ម៉ែន ម្លប់បុណ្យ អញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីមេរៀនស្តង់ដារបច្ចេកទេសសម្រាប់គ្រប់គ្រង និងអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹក វិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ សម្រេចបាន ៩៥%


>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង