• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ម៉ែន ម្លប់បុណ្យ អញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីមេរៀនស្តង់ដារបច្ចេកទេសសម្រាប់គ្រប់គ្រង និងអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ក្នុងខេត្តកំពង់ស្ពឺ


ផុសថ្ងៃ: 20-02-2026 | អ្នកអាន: 13 |

Share


នៅថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «មេរៀនស្តង់ដារបច្ចេកទេសសម្រាប់គ្រប់គ្រង និងអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ)» នៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ស្រុក មន្ត្រីជំនាញ និងតំណាងគណៈកម្មាធិការ ស.ក.ប.ទ.។
 
 
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងពង្រីកវិសាលភាពចំណេះដឹងផ្នែកបច្ចេកទេសដល់សិក្ខាកាមលើការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការទទួលបាននូវចំណេះដឹងថ្មីៗទាំងនេះ សិក្ខាកាមនឹងក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពពេញលេញ ក្នុងការចុះបណ្តុះបណ្តាលបន្តដល់សមាជិក ស.ក.ប.ទ. នៅតាមមូលដ្ឋាន សំដៅជំរុញការបែងចែក និងប្រើប្រាស់ទឹកក្នុងវិស័យកសិកម្មប្រកបដោយសមធម៌ ចីរភាព និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញ​ចូលរួមពិធីប្រកាសដាក់ឱ្យ​អនុវត្ត​ឯកសារផែនទីបង្ហាញផ្លូវស្ដីពី​សហភាព​សហព័ន្ធយុវជន​កម្ពុជា២.០ ឆ្ពោះ​ទៅ​ឆ្នាំ​២០២៨​ ​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា


>> វីដេអូ៖ ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប


>> លោក ម៉ែន ម្លប់បុណ្យ អញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីមេរៀនស្តង់ដារបច្ចេកទេសសម្រាប់គ្រប់គ្រង និងអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹក វិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ សម្រេចបាន ៩៥%


>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង