• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ ដែលសម្រេចបានជិត ១០០%


ផុសថ្ងៃ: 22-02-2026 | អ្នកអាន: 21 |

Share


នារសៀលថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
 
 
គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមរបាយការណ៍បច្ចេកទេស គម្រោងសាងសង់នេះរួមមាន៖ សាងសង់ទំនប់អាងទឹកប្រវែង ១៣០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ២ កន្លែង។
 
​ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា ទំនប់អាងទឹកនេះមានសារៈសំខាន់ខ្លាំងក្នុងការស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីដាំដុះដំណាំប្រមាណ ១៥០ ហិកតា ជូនដល់ប្រជាកសិករចំនួន ១១៦ គ្រួសារ។ ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាពសំណង់ ព្រមទាំងជំរុញការងារឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានកំណត់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួកគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យធនធានទឹកនៅកម្ពុជា


>> លោក ថាំង វីយុទ្ធដា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ ដែលសម្រេចបានជិត ១០០%


>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញ​ចូលរួមពិធីប្រកាសដាក់ឱ្យ​អនុវត្ត​ឯកសារផែនទីបង្ហាញផ្លូវស្ដីពី​សហភាព​សហព័ន្ធយុវជន​កម្ពុជា២.០ ឆ្ពោះ​ទៅ​ឆ្នាំ​២០២៨​ ​របស់​សហភាពសហព័ន្ធយុវជនកម្ពុជា


>> វីដេអូ៖ ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​​ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​​ ដើម្បី​ពិនិត្យ​ និងពិភាក្សា​លើ​សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន​អាជ្ញាធរទន្លេសាប


>> លោក ម៉ែន ម្លប់បុណ្យ អញ្ជើញជាធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីមេរៀនស្តង់ដារបច្ចេកទេសសម្រាប់គ្រប់គ្រង និងអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ក្នុងខេត្តកំពង់ស្ពឺ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង