• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ


ផុសថ្ងៃ: 25-02-2026 | អ្នកអាន: 17 |

Share


នាថ្ងៃពុធ ៩កើត ខែផល្គុណ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ដោយមានការចូលរួមពីតំណាងកម្រិតថ្នាក់ដឹកនាំមកពី ២៩ ក្រសួង-ស្ថាប័ន នៅលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
 
 
សូមជម្រាបថា អង្គប្រជុំបានពិភាក្សាផ្ដោតលើការងារអាទិភាពចំនួន ៦ ចំណុច ដើម្បីពង្រឹងកិច្ចសហការ ជំរុញ និងលើកកម្ពស់ការអនុវត្តមុខងារគាំទ្រក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋានក្រសួង-ស្ថាប័ន រួមមាន៖ ទី១)ជំរុញដល់ការរៀបចំរចនាសម្ព័ន្ធ ក្រសួង-ស្ថាប័ន និងការតែងតាំងមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មីឱ្យបានឆាប់រហ័ស ទី២) គាំទ្រ និងចូលរួមអនុវត្តការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ ទី៣)ជំរុញដល់ការចូលរួមអនុវត្តគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ទី៤)ជំរុញដល់ការរៀបចំប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួង-ស្ថាប័ន ទី៥)ការរៀបចំ ការពិពណ៌នាមុខតំណែងវិជ្ជាជីវៈក្នុងអគ្គលេខាធិការដ្ឋាន និងអង្គភាពជំនាញនានាចំណុះក្រសួង-ស្ថាប័ន និងទី៦)ការកំណត់របៀបរបបការងារ និងការបែងចែកតួនាទីភារកិច្ចដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អង្គភាពកម្រិតអគ្គលេខាធិការរង / អគ្គនាយករង និងអនុប្រធាននាយកដ្ឋាន។
 
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានក្រសួង-ស្ថាប័នចំនួន ២២ រួចមកហើយ បានបង្កើតគណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ខណៈដែល ៩ ក្រសួង-ស្ថាប័នទៀត កំពុងបន្តនីតិវិធីរៀបចំ។ ទន្ទឹមនឹងនេះ ក៏មានការស្នើឱ្យកាត់បន្ថយរបាំងរដ្ឋបាលសាធារណៈ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោង និងពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ


>> ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារត្រីវិស័យ ចុះពិនិត្យវឌ្ឍនភាព និងសិក្សាវាយតម្លៃសក្តានុពលសហគមន៍កសិកម្មទំនើប ក្នុងភូមិសាស្ដ្រ​ខេត្តសៀមរាប


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ


>> វីដេអូ៖​ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Nianshan Zhang

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង