• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារត្រីវិស័យ ចុះពិនិត្យវឌ្ឍនភាព និងសិក្សាវាយតម្លៃសក្តានុពលសហគមន៍កសិកម្មទំនើប ក្នុងភូមិសាស្ដ្រ​ខេត្តសៀមរាប


ផុសថ្ងៃ: 25-02-2026 | អ្នកអាន: 17 |

Share


នៅថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រីវិស័យ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារត្រីវិស័យ ចុះពិនិត្យវឌ្ឍនភាពការងារគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃសក្តានុពលសហគមន៍ សម្រាប់ការអនុវត្តកិច្ចអន្តរាគមន៍អន្តរវិស័យ នៅសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
 
 
សូមជម្រាបថា បេសកកម្មនេះមានកិច្ចសហការជាមួយក្រុមការងារត្រីវិស័យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការ និងតំណាងសហគមន៍។
 
គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃសក្តានុពលបន្ថែម សំដៅបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចអន្តរាគមន៍អន្តរវិស័យ។ លទ្ធផលនៃបេសកកម្មនេះ នឹងត្រូវរៀបចំជាបាយការណ៍ ដើម្បីដាក់ជូនកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីនៃត្រីវិស័យលើកទី៥ ពិនិត្យ និងសម្រេច នាខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្នុងគោលដៅជំរុញការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕
 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោង និងពង្រឹងការអនុវត្តការងាររបស់អង្គភាពគ្រប់គ្រងគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ


>> ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារត្រីវិស័យ ចុះពិនិត្យវឌ្ឍនភាព និងសិក្សាវាយតម្លៃសក្តានុពលសហគមន៍កសិកម្មទំនើប ក្នុងភូមិសាស្ដ្រ​ខេត្តសៀមរាប


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ


>> វីដេអូ៖​ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Nianshan Zhang

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង