• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ និងជួបពិភាក្សាជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកណ្ដាល


ផុសថ្ងៃ: 28-02-2026 | អ្នកអាន: 16 |

Share


នារសៀលថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ ដែលមានទីតាំងស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
 
 
បន្ទាប់ពីពិនិត្យវឌ្ឍនភាពការងារ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការសាងសង់ត្រូវផ្ដោតសំខាន់លើគុណភាព សុវត្ថិភាព និងបរិស្ថាន ដើម្បីធានាឱ្យសំណង់រឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់តាមផែនការដែលបានគ្រោងទុក។
 
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់ពញាពន់ ពាក់ព័ន្ធនឹងកិច្ចការព្រំដីនៃស្ថានីយរ៉ាដាតេជោសែនទី២ ដើម្បីកំណត់អត្តសញ្ញាណព្រំសីមាឱ្យបានច្បាស់លាស់ ឈានទៅដល់ការរៀបចំប្លង់កម្មសិទ្ធិ (ប្លង់រឹង) ឱ្យបានឆាប់រហ័ស។ កិច្ចការនេះនឹងត្រូវធ្វើឡើងក្រោមការសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធ យោងតាមស្មារតីនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៥៧៤ សជណ ដប ចុះថ្ងៃទី ៤ខែមេសាឆ្នាំ២០២៥ ជាធរមាន។
 
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តតាមខ្លឹមសារ សជណ របស់រាជរដ្ឋាភិបាល ដែលបានប្រគល់ទីតាំងដីនៅភ្នំប្រសិទ្ធិ៍ (ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ) ជូនមកក្រសួង ដើម្បីធ្វើការអភិវឌ្ឍក្នុងវិស័យធនធានទឹក និងឧតុនិយមឱ្យកាន់តែប្រសើរឡើង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង (PMU) ដើម្បីពិនិត្យលើវឌ្ឍនភាពការងារអនុវត្ត​គម្រោង CCRSIWFDMP


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយបងប្អូនប្រជាកសិករមូលដ្ឋាន ដើម្បីពិភាក្សាលើការចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ នៅភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ និងជួបពិភាក្សាជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកណ្ដាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំផែនការមេ PPP

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង