• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយបងប្អូនប្រជាកសិករមូលដ្ឋាន ដើម្បីពិភាក្សាលើការចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ នៅភូមិសាស្ដ្រខេត្តកំពង់ធំ


ផុសថ្ងៃ: 28-02-2026 | អ្នកអាន: 18 |

Share


នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយបងប្អូនប្រជាកសិករមូលដ្ឋាន ដើម្បីពិភាក្សាលើការចាប់ផ្តើមអនុវត្ត គម្រោងប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាចុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ ។
 
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី សេង សុធីរ៉ា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកស្ទោង ព្រមទាំងអាជ្ញាធរឃុំ និងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ នៅសាលាឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសាវតា និងគោលបំណងយុទ្ធសាស្ត្រនៃគម្រោង ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីទីភ្នាក់ងារ AFD ក្នុងគោលដៅធានាឱ្យបងប្អូនកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការដាំដុះ កាត់បន្ថយការពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងបង្កើនសមត្ថភាពផលិតស្រូវឱ្យបានពីរដងក្នុងមួយឆ្នាំ។ គម្រោងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អផលិតភាពកសិកម្ម បង្កើនចំណូលគ្រួសារ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្ទោងឱ្យកាន់តែប្រសើរឡើង។
 
ជាទីបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាកសិករ មេត្តាផ្តល់កិច្ចសហការ និងការយោគយល់អធ្យាស្រ័យខ្ពស់ដល់ក្រុមការងារក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់សហគមន៍ទាំងមូល។
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង (PMU) ដើម្បីពិនិត្យលើវឌ្ឍនភាពការងារអនុវត្ត​គម្រោង CCRSIWFDMP


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយបងប្អូនប្រជាកសិករមូលដ្ឋាន ដើម្បីពិភាក្សាលើការចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រទំនប់ក្រាយ នៅភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ និងជួបពិភាក្សាជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកណ្ដាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំផែនការមេ PPP

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង