• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ហ៊ុយ វ៉ាន់ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធស្រោចស្រព ដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តតាកែវ


ផុសថ្ងៃ: 01-04-2026 | អ្នកអាន: 19 |

Share


នាថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា)» នៅខេត្តតាកែវ។
 
 
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅការិយាល័យសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនសាងសង់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសហគមន៍យ៉ាងច្រើន។
 
ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបច្ចេកទេសលើការគ្រប់គ្រង ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ ក្នុងនោះរួមមាន ការថែទាំប្រអប់បញ្ជា ផ្ទាំងសូឡា និងម៉ូទ័របូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ដោយមានការធ្វើបទបង្ហាញដោយផ្ទាល់ពីមន្ត្រីបច្ចេកទេសផ្នែកសហគមន៍ និងអ្នកជំនាញមកពីក្រុមហ៊ុនសាងសង់ ដើម្បីធានាបាននូវការប្រើប្រាស់បានយូរអង្វែង។
 
បន្ទាប់ពីបញ្ចប់ពិធីបើកវគ្គបណ្តុះបណ្តាល លោក ហ៊ុយ វ៉ាន់ថា ក៏បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ដោយផ្ទាល់ ដែលរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានស្ទើរតែទាំងស្រុង។ សមិទ្ធផលដែលបានបញ្ចប់រួមមាន៖ ការស្តារអាងទឹក ការរៀបចំបណ្តាញទុយោចែកចាយមេ ការសាងសង់បន្ទប់ប្រតិបត្តិការ ព្រមទាំងការដំឡើងជើងទម្រស្ថានីយបូមទឹក ម៉ូទ័រ និងផ្ទាំងសូឡា ដែលត្រៀមនឹងដាក់ឱ្យដំណើរការបម្រើដល់ការស្រោចស្រពផ្ទៃដីកសិកម្មក្នុងតំបន់នាពេលឆាប់ៗខាងមុខនេះ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ស្ថិតក្នុងស្រុកបូរីជលសារ ខេត្តតាកែវ


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃប្រព័ន្ធធារាសាស្ត្រទំនើបកម្មស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធស្រោចស្រព ដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តតាកែវ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ដ្រខេត្តកណ្តាល និងខេត្តកំពត

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង