• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បន្តបេសកកម្មចុះពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ


ផុសថ្ងៃ: 07-04-2026 | អ្នកអាន: 12 |

Share


នាថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានឧតុនិយម របស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះបំពេញបេសកកម្មពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃការបញ្ជូនទិន្នន័យអាកាសធាតុឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
 
 
នៅក្នុងសកម្មភាពចុះការដ្ឋាននាឱកាសនោះ ក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ០៥ ទីតាំងសំខាន់ៗ រួមមាន៖ ១. ស្ថានីយគងជ័យ ស្ថិតក្នុងភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ២. ស្ថានីយក្រូចឆ្មារ ស្ថិតក្នុងភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ៣. ស្ថានីយតំបែរ ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ៤. ស្ថានីយពញាក្រែក ស្ថិតក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក និង ៥. ស្ថានីយមេមត់ ស្ថិតក្នុងភូមិមេមង ឃុំមេមង ស្រុកមេមត់។
 
ជាលទ្ធផលនៃបេសកកម្មនេះ ក្រុមមន្ត្រីជំនាញបានអនុវត្តការងារបច្ចេកទេសយ៉ាងហ្មត់ចត់លើកិច្ចការមួយចំនួនដូចជា៖ ការត្រួតពិនិត្យឧបករណ៍វាស់ស្ទង់ទាំងអស់ ការត្រួតពិនិត្យប្រព័ន្ធ Data Logger ដើម្បីធានាដំណើរការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនកុំព្យូទ័រមេ (Main Server) ការទាញយកទិន្នន័យ (Download Data) និងការផ្លាស់ប្តូរស៊ីមកាតថ្មី។ បន្ថែមលើនេះ ក្រុមការងារក៏បានជួសជុលឧបករណ៍វាស់សំណើមបរិយាកាសនៅស្ថានីយគងជ័យ ជួសជុលប្រព័ន្ធអគ្គិសនី និងផ្លាស់ប្តូររីឡេ (Relay) នៅស្ថានីយក្រូចឆ្មារ ព្រមទាំងការត្រួតពិនិត្យឡើងវិញលើឧបករណ៍វាស់សីតុណ្ហភាព ទិសខ្យល់ ល្បឿនខ្យល់ សម្ពាធបរិយាកាស និងការសម្អាតអនាម័យបរិស្ថានជុំវិញទីធ្លាស្ថានីយផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៦


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តសៀមរាប


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បន្តបេសកកម្មចុះពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់លើប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារថែទាំប្រព័ន្ធធារាសាស្ត្រ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង