• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងការពារច្រាំងទន្លេ ប្រវែង ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ


ផុសថ្ងៃ: 30-04-2026 | អ្នកអាន: 12 |

Share


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (ក.ល) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើការចរចាថ្លៃ សម្រាប់គម្រោងការពារច្រាំងទន្លេ ប្រវែង ៣៥០ម៉ែត្រ (ជំហានទី១) ស្ថិតក្នុងឃុំជីនិក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
 
 
សូមជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដើម្បីផ្តល់ការបកស្រាយ បំភ្លឺ និងសម្របសម្រួលលើទិដ្ឋភាពបច្ចេកទេស សំដៅធានាឱ្យការអនុវត្តគម្រោងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការពិនិត្យ និងវាយតម្លៃនាពេលនេះ គឺធ្វើឡើងដើម្បីធានានូវភាពត្រឹមត្រូវ គណនេយ្យភាព និងតម្លាភាព ដោយផ្អែកលើបទដ្ឋានបច្ចេកទេស និងតម្លៃទីផ្សារជាក់ស្តែង។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងនិរន្តរភាពនៃសំណង់ ដោយគិតគូរយ៉ាងហ្មត់ចត់ពីផលប៉ះពាល់នៃការឡើងចុះនៃសន្ទស្សន៍តម្លៃប្រេងសកល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងបង្ការរាល់ហានិភ័យនានាដែលអាចកើតមានជាយថាហេតុ ដែលនាំឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន សេន ទ្រី (ខេមបូឌា) ឡាយ ធីង ឯ.ក ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងការពារច្រាំងទន្លេ ប្រវែង ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ


>> អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន ៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង