• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា


ផុសថ្ងៃ: 30-04-2026 | អ្នកអាន: 11 |

Share


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលសាកសួរសុខទុក្ខ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
 
 
ក្នុងឱកាសជួបសម្តែងការគួរសម លោកជំទាវ និងប្រតិភូសមាគម បានប្រគល់ជូនកន្ត្រកផ្កាដ៏ស្រស់ស្អាតដល់សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបានគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិតសូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ។
 
នៅព្រឹកថ្ងៃដដែល លោកជំទាវប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង​អភិវឌ្ឍន៍ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញបន្តដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលសាកសួរសុខទុក្ខ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវ និងប្រតិភូសមាគម បានប្រគល់ជូនកន្ត្រកផ្កាដ៏ស្រស់ស្អាតដល់សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងបានគោរពជូនពរសម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន សេន ទ្រី (ខេមបូឌា) ឡាយ ធីង ឯ.ក ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងការពារច្រាំងទន្លេ ប្រវែង ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ


>> អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន ៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង