• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ


ផុសថ្ងៃ: 30-04-2026 | អ្នកអាន: 13 |

Share


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ព សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
 
ក្នុងបេសកកម្មនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងសំខាន់ៗមួយចំនួន រួមមាន៖ ទី១) ទីតាំងស្ដារអូរ នៅមណ្ឌលជនភៀសសឹកបណ្ដោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ទី២) ទីតាំងសាងសង់អណ្ដូងទឹក នៅតំបន់ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទី៣) ទីតាំងស្ដារអូរ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ។
 
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកនៅតាមមណ្ឌលជនភៀសសឹកបណ្ដោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ មានបរិមាណគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ ឯកឧត្ដមបានបន្តចុះពិនិត្យទីតាំងដែលមានសក្ដានុពល ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ និងពង្រីកប្រភពទឹកបន្ថែម សំដៅធានា ការផ្គត់ផ្គង់ទឹកស្អាត និងទឹកប្រើប្រាស់ប្រចាំថ្ងៃ ជូនបងប្អូនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព ដើម្បីជៀសវាងការខ្វះខាតនាពេលខាងមុខ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន សេន ទ្រី (ខេមបូឌា) ឡាយ ធីង ឯ.ក ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងការពារច្រាំងទន្លេ ប្រវែង ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ


>> អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន ៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង