• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន សេន ទ្រី (ខេមបូឌា) ឡាយ ធីង ឯ.ក ក្នុងខេត្តកំពង់ស្ពឺ


ផុសថ្ងៃ: 30-04-2026 | អ្នកអាន: 12 |

Share


នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សហការជាមួយតំណាងក្រុមហ៊ុន សេន ទ្រី (ខេមបូឌា) ឡាយ ធីង ឯ.ក ចុះពិនិត្យទីតាំងជាក់ស្តែងដែលក្រុមហ៊ុនបានស្នើសុំបូមយកទឹកក្រោមដីសម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម ស្ថិតក្នុងភូមិកាន់តំរ៉ា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
 
 
សូមបញ្ជាក់ថា ក្រុមហ៊ុន សេន ទ្រី (ខេមបូឌា) ឡាយ ធីង ឯ.ក គឺជាសហគ្រាសផលិតដើមណូអែល និងអំពូលភ្លើងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ យោងតាមផែនការផលិតកម្ម ក្រុមហ៊ុនមានតម្រូវការប្រើប្រាស់ទឹកក្រោមដីក្នុងបរិមាណប្រមាណ ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបម្រើឱ្យតម្រូវការទូទៅ និងសង្វាក់ផលិតកម្មនៅក្នុងក្រុមហ៊ុន។
 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុននាពេលនេះ គឺដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមមាត្រា ១២ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅគ្រប់គ្រងការប្រើប្រាស់ប្រភពទឹកឱ្យបានត្រឹមត្រូវ និងមិនបង្កផលប៉ះពាល់ដល់ប្រព័ន្ធធនធានទឹកក្នុងតំបន់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងស្នើសុំប្រើប្រាស់ទឹកក្រោមដីរបស់ក្រុមហ៊ុន សេន ទ្រី (ខេមបូឌា) ឡាយ ធីង ឯ.ក ក្នុងខេត្តកំពង់ស្ពឺ


>> ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក និងស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូនភៀសសឹក និងវីរកងទ័ពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងការពារច្រាំងទន្លេ ប្រវែង ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ


>> អបអរសាទរ ខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន ៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង