• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ហ៊ុយ វ៉ាន់ថា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធធារាសាស្ត្រសម្រាប់សហគមន៍កសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី


ផុសថ្ងៃ: 02-05-2026 | អ្នកអាន: 5 |

Share


នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ១៥កើត-១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្ម ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី។
 
 
យោងតាមរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃគម្រោងទាំងពីរសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១. សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងខេត្តកំពង់ចាម ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ត្រូវបានបញ្ចប់ជាស្ថាពរ ១០០%។ ២. សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ស្ថិតក្នុងខេត្តមណ្ឌលគិរី លទ្ធផលការងារសាងសង់សម្រេចបានប្រមាណ ៧០% នៃផែនការសរុប។
 
ក្នុងឱកាសនោះ លោកប្រធានគ្រប់គ្រងអង្គភាពអនុវត្តគម្រោង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់នៅសហគមន៍ក្រង់តេះ ត្រូវខិតខំជំរុញការងារដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ឱ្យក្រុមហ៊ុនបង្កើនការយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់តាមបទដ្ឋានបច្ចេកទេស និងសោភ័ណភាព ដើម្បីធានាឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ នាខែកក្កដា ខាងមុខនេះ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានចុះបេសកកម្មថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធធារាសាស្ត្រសម្រាប់សហគមន៍កសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេបន្ទាយស្ទោង ជំហានទី១ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%


>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញបន្ដ​ដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង