• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានចុះបេសកកម្មថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់


ផុសថ្ងៃ: 03-05-2026 | អ្នកអាន: 5 |

Share


នាថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះបំពេញបេសកកម្ម ដើម្បីពិនិត្យ ជួសជុល និងថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
 
 
ក្នុងបេសកកម្មនេះ ក្រុមការងារបច្ចេកទេសបានចុះអនុវត្តការងារផ្ទាល់នៅតាមស្ថានីយសំខាន់ៗចំនួន ០៦ ទីតាំង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រួមមាន៖ ១. ស្ថានីយដំណាក់អំពិល ភូមិដំណាក់អំពិល ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ ២. ស្ថានីយតម្រងទឹកភ្លៀងបាក់ត្រា ភូមិអូរបាក់ត្រា ឃុំប្រងិល ស្រុកភ្នំក្រវាញ។ ៣. ស្ថានីយតម្រងទឹកភ្លៀងតាដែស ភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ។ ៤. ស្ថានីយតម្រងទឹកភ្លៀងរវៀង ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ។ ៥. ស្ថានីយកណ្តៀង ភូមិចារឹក ឃុំស្យា ស្រុកកណ្តៀង។ ៦. ស្ថានីយក្បាលហុង ភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង។
 
សូមបញ្ជាក់ថា ក្នុងបេសកកម្មចុះថែទាំនេះ ក្រុមការងារបច្ចេកទេសបានអនុវត្តការងារសំខាន់ៗ រួមមាន៖ ការផ្លាស់ប្តូរអាគុយថ្មីដើម្បីធានាប្រព័ន្ធថាមពល ការត្រួតពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យវាស់វែងដោយឧបករណ៍វាស់កម្ពស់ទឹក និងការលាងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង ដើម្បីបង្ការការកកស្ទះរន្ធបង្ហូរដោយសារធូលី ឬស្លឹកឈើ។ ទន្ទឹមនឹងនោះ ក្រុមការងារក៏បានកាប់មែកឈើ និងជម្រះស្មៅក្នុងបរិវេណស្ថានីយ ដើម្បីធានាឱ្យឧបករណ៍អាចដំណើរការបានយ៉ាងល្អប្រសើរ និងមានសុក្រឹតភាពខ្ពស់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានចុះបេសកកម្មថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធធារាសាស្ត្រសម្រាប់សហគមន៍កសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេបន្ទាយស្ទោង ជំហានទី១ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%


>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញបន្ដ​ដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង