នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានបន្ដអញ្ជើញដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលសាកសួរសុខទុក្ខ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវ លៀង យុគ ថោជេដ្ឋា និងប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានប្រគល់ជូនកន្ត្រកផ្កាដ៏ស្រស់ស្អាតដល់សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងបានគោរពជូនពរសម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ៕