• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ បន្តដឹកនាំកិច្ចប្រជុំពិភាក្សាការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ជាមួយក្រុមបេសកកម្ម ADB និង AIIB


ផុសថ្ងៃ: 05-05-2026 | អ្នកអាន: 18 |

Share


នាថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
 
 
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្តពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តគម្រោង ព្រមទាំងផ្តល់អនុសាសន៍ដើម្បីជំរុញកិច្ចដំណើរការងារឱ្យកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីនេះ ក្រុមការងារ ADB និង AIIB នឹងចុះបំពេញបេសកកម្មពិនិត្យទីតាំងអនុគម្រោងផ្ទាល់ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពជាក់ស្តែង និងកំណត់កាលវិភាគអនុវត្តបន្តឱ្យបានច្បាស់លាស់។
 
ជាទីបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារ ADB និង AIIB ដែលបានគាំទ្របច្ចេកទេស និងហិរញ្ញប្បទានដល់គម្រោង (IWRM) សំដៅពង្រឹងសន្តិសុខទឹក និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ក្នុងគោលដៅឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយលោក David Ginting


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងក្រុមហ៊ុនឯកជនស្នើសុំសាងសង់ច្រាំងទន្លេ និងសាងសង់ស្ថានីយបូមទឹកពីទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូធនាគារ AIIB ចុះពិនិត្យទីតាំងអាទិភាពសម្រាប់ការសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានបន្តបេសកកម្មថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ចំនួន ៥ទីតាំង ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ បន្តដឹកនាំកិច្ចប្រជុំពិភាក្សាការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ជាមួយក្រុមបេសកកម្ម ADB និង AIIB

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង