• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូធនាគារ AIIB ចុះពិនិត្យទីតាំងអាទិភាពសម្រាប់ការសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់


ផុសថ្ងៃ: 05-05-2026 | អ្នកអាន: 21 |

Share


នាថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោង (CCRSIWDFMP) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រតិភូបេសកកម្មនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យទីតាំងអាទិភាពសម្រាប់ការសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
 
 
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងតំណាងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងបានចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាតំណាងសហគមន៍កសិករប្រើប្រាស់ទឹកដោយផ្ទាល់ នៅទីតាំងប្រព័ន្ធធារាសាស្ត្រចារឹក ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីពិភាក្សា និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រក្នុងមូលដ្ឋាន។
 
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងប្រតិភូបានចុះពិនិត្យជាក់ស្តែងនូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រចារឹក ចាប់ពីផ្នែកក្បាលទឹក រហូតដល់ចុងខ្សែប្រឡាយ រួមមាន៖ សំណង់ក្បាលហុងទឹក ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព និងសំណង់សិល្បការ្យនានា ដើម្បីប្រមូលទិន្នន័យចាំបាច់សម្រាប់ការងារសិក្សា និងអភិវឌ្ឍន៍គម្រោងឱ្យកាន់តែមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងធនធានទឹក និងឧតុនិយម ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៦


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយលោក David Ginting


>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងក្រុមហ៊ុនឯកជនស្នើសុំសាងសង់ច្រាំងទន្លេ និងសាងសង់ស្ថានីយបូមទឹកពីទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូធនាគារ AIIB ចុះពិនិត្យទីតាំងអាទិភាពសម្រាប់ការសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានបន្តបេសកកម្មថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ចំនួន ៥ទីតាំង ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង