• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំបូងស្តីពីការរៀបចំផែនការមេធនធានទឹកសម្រាប់កម្ពុជា តាមប្រព័ន្ធអនឡាញ


ផុសថ្ងៃ: 07-05-2026 | អ្នកអាន: 4 |

Share


នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំបូងស្តីពីការបង្កើតផែនការមេធនធានទឹកសម្រាប់កម្ពុជា តាមប្រព័ន្ធអនឡាញ (Video Conference) ដោយមានការចូលរួមពី KEITI, K-Water, ក្រុមទីប្រឹក្សាបច្ចេកទេសនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម តាមបណ្តាខេត្តពាក់ព័ន្ធ។
 
 
ទន្ទឹមនឹងនេះ កិច្ចប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗចំនួនបីមកពិភាក្សា រួមមាន៖ ការអនុវត្តផែនការមេសម្រាប់ការគ្រប់គ្រងធនធានទឹកកម្ពុជា។ បន្ថែមលើនេះ អង្គប្រជុំក៏បានសង្កត់ធ្ងន់លើការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស និងការកំណត់ជ្រើសរើសគម្រោងអាទិភាពនានា ដែលអាចឈានទៅអនុវត្តជាក់ស្តែងនៅតាមបណ្តាខេត្តគោលដៅ ដើម្បីបម្រើដល់ផលប្រយោជន៍វិស័យធនធានទឹក។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយសហការជាមួយគម្រោងដែលកំពុងអនុវត្តផ្សេងៗទៀត ដូចជាផែនការមេធនធានទឹកដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី និងក្រុមកិច្ចការងារពាក់ព័ន្ធដទៃទៀត។៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការរៀបចំចិញ្ចើមផ្លូវបេតុង និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ លើខ្នងទំនប់អាងកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបង


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ដឹកនាំប្រតិភូធនាគារ ADB និង AIIB ចុះពិនិត្យទីតាំងអនុគម្រោងសំខាន់ៗនៃប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបសាធារណជនស្ដីពីស្ថានភាពព្យុះទី៥ ឈ្មោះ ហាហ្គូពីត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនិងប្រព័ន្ធព័ត៌មានធនធានទឹក និងស្ថានីយរ៉ាដាតេជោសែនទី២


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំបូងស្តីពីការរៀបចំផែនការមេធនធានទឹកសម្រាប់កម្ពុជា តាមប្រព័ន្ធអនឡាញ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង