• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការរៀបចំចិញ្ចើមផ្លូវបេតុង និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ លើខ្នងទំនប់អាងកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបង


ផុសថ្ងៃ: 07-05-2026 | អ្នកអាន: 4 |

Share


នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញ និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យការងាររៀបចំចាក់ចិញ្ចើមផ្លូវបេតុងលើខ្នងទំនប់ និងសម្របសម្រួលដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅតាមខ្នងទំនប់ ព្រមទាំងតំបន់ជុំវិញអាងស្តុកទឹកកំពីងពួយ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
 
 
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំចិញ្ចើមផ្លូវបេតុង និងសណ្តាប់​ធ្នាប់​សាធារណៈលើ​ខ្នង​ទំនប់​​ឱ្យមានសោភ័ណភាព ដើម្បីធានាថាមិនមានការប៉ះពាល់ដល់លក្ខណៈបច្ចេកទេសនៃសំណង់ធារាសាស្ត្រ។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា អាងកំពីងពួយ គឺជាសំណង់យុទ្ធសាស្ត្រដែលមានសក្តានុពលខ្ពស់ មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចៀសទឹកជំនន់ចេញពីទីក្រុង និងការស្ទាក់ចាប់ទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ស្របតាមបរិបទនៃបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការប្រើប្រាស់ក្នុងពហុវិស័យ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដែលនឹងរួមចំណែកយ៉ាងសកម្មដល់ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការរៀបចំចិញ្ចើមផ្លូវបេតុង និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ លើខ្នងទំនប់អាងកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបង


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ដឹកនាំប្រតិភូធនាគារ ADB និង AIIB ចុះពិនិត្យទីតាំងអនុគម្រោងសំខាន់ៗនៃប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបសាធារណជនស្ដីពីស្ថានភាពព្យុះទី៥ ឈ្មោះ ហាហ្គូពីត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនិងប្រព័ន្ធព័ត៌មានធនធានទឹក និងស្ថានីយរ៉ាដាតេជោសែនទី២


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំបូងស្តីពីការរៀបចំផែនការមេធនធានទឹកសម្រាប់កម្ពុជា តាមប្រព័ន្ធអនឡាញ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង