• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ដឹកនាំប្រតិភូធនាគារ ADB និង AIIB ចុះពិនិត្យទីតាំងអនុគម្រោងសំខាន់ៗនៃប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង


ផុសថ្ងៃ: 07-05-2026 | អ្នកអាន: 4 |

Share


នាថ្ងៃពុធ-ព្រហស្បតិ៍ ៥-៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រតិភូបេសកកម្មនៃធនាគារ ADB, AIIB ព្រមទាំងតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះសិក្សាស្វែងយល់ទីតាំងអនុគម្រោងសំខាន់ៗនៃប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
 
 
ក្នុងដំណើរចុះបេសកកម្មពីរថ្ងៃនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូចម្រុះចុះពិនិត្យទីតាំងអនុគម្រោងគោលដៅ រួមមាន៖ ទី១) សំណង់ក្បាលហុង កាត់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងទីរួមខេត្តពោធិ៍សាត់ ទី២) ប្រព័ន្ធធារាសាស្ត្រកាត់បន្ថយគ្រោះទឹកជំនន់ស្វាយអាត់ ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទី៣) អនុគម្រោងប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងខេត្តបាត់ដំបង និង៤) អនុគម្រោងគ្រប់គ្រងទឹកស្ទឹងសង្កែ និងការស្ដារអូរស្រឡៅ ក្នុងខេត្តបាត់ដំបង។
 
លោកជំទាវអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ការចុះពិនិត្យនេះគឺដើម្បីវាយតម្លៃវឌ្ឍនភាព និងកំណត់ផែនការបន្ត សំដៅពង្រឹងសន្តិសុខទឹក និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំរុញទំនើបកម្មកសិកម្ម។ ទន្ទឹមនឹងនេះ គម្រោង IWRM (២០២៥-២០៣១) ក្រោមហិរញ្ញប្បទានពីធនាគារ ADB និង AIIB អនុវត្តក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ដើម្បីធានាការប្រើប្រាស់ទឹកប្រកបដោយចីរភាពសម្រាប់ជីវភាព និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការរៀបចំចិញ្ចើមផ្លូវបេតុង និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈ លើខ្នងទំនប់អាងកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបង


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ដឹកនាំប្រតិភូធនាគារ ADB និង AIIB ចុះពិនិត្យទីតាំងអនុគម្រោងសំខាន់ៗនៃប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបសាធារណជនស្ដីពីស្ថានភាពព្យុះទី៥ ឈ្មោះ ហាហ្គូពីត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកនិងប្រព័ន្ធព័ត៌មានធនធានទឹក និងស្ថានីយរ៉ាដាតេជោសែនទី២


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំបូងស្តីពីការរៀបចំផែនការមេធនធានទឹកសម្រាប់កម្ពុជា តាមប្រព័ន្ធអនឡាញ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង