• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជាផ្លូវការនូវស្ថានីយកសិ-ឧតុនិយមស្វ័យប្រវត្តិ ក្រោមគម្រោង PEARL


ផុសថ្ងៃ: 12-05-2026 | អ្នកអាន: 17 |

Share


នាថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជាផ្លូវការនូវ «ស្ថានីយកសិ-ឧតុនិយមស្វ័យប្រវត្តិ» ដល់ក្រសួងធនធានទឹក និងឧតុនិយម នៅស្ថានីយស្រុកស្រីស្នំ ខេត្តសៀមរាប។
 
សូមជម្រាបថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃគម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅភាគខាងជើងបឹងទន្លេសាប (ហៅកាត់ថា គម្រោង PEARL)ដោយមានការចូលរួមពី លោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តសៀមរាប នាយកដ្ឋានឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយម មកពីបណ្តាខេត្តគោលដៅនៃគម្រោងជាច្រើនរូបទៀត។
 
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា ដើម្បីគាំទ្រដល់ភាពជោគជ័យនៃគម្រោងនេះ ក្រសួង បានទទួលបន្ទុកលើការងារបច្ចេកទេសសំខាន់ៗ រួមមាន៖ ការដំឡើងស្ថានីយកសិ-ឧតុនិយមស្វ័យប្រវត្តិថ្មីចំនួន ០៨កន្លែង និងការជួសជុលស្ថានីយចាស់ដែលមានស្រាប់ចំនួន ១២កន្លែង ររៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការថែទាំ ការប្រតិបត្តិការឧបករណ៍ឧតុនិយម និងការគ្រប់គ្រងមូលដ្ឋានទិន្នន័យជូនដល់មន្រ្តីបច្ចេកទេសថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវការផ្តល់ទិន្នន័យ និងផលិតផលព័ត៌មានអាកាសធាតុនៅក្នុងខេត្តគោលដៅ។
 
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព្រឹត្តិបត្រព័ត៌មានកសិ-ឧតុនិយម និងការជូនដំណឹងជាមុនអំពីគ្រោះមហន្តរាយធម្មជាតិដែលនឹងអាចកើតមានឡើង ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីត្រៀមលក្ខណៈបង្ការ និងជួយពង្រឹងប្រសិទ្ធភាពនៃវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ ប៉ូការី ស្វេត ជើងឯកវិទ្យាល័យ លើកទី៥ ឆ្នាំ២០២៦


>> ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងដើម្បីពិភាក្សាការងារសិក្សាគ្រោងប្លង់លម្អិតនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងតំបន់ដីសណ្តភាគខាងកើតទន្លេមេគង្គ


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជាផ្លូវការនូវស្ថានីយកសិ-ឧតុនិយមស្វ័យប្រវត្តិ ក្រោមគម្រោង PEARL


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំសម្របសម្រួលការរៀបចំផែនការអាងទន្លេដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ទទួលជួបពិភាក្សាការងារជាមួយលោក Jason Watkins ប្រធានសម្របសម្រួលគម្រោងហានិភ័យអាកាសធាតុ និងប្រព័ន្ធព្រមានជាមុនជំហាន ២ (CREWS 2.0) នៃអង្គការឧតុនិយមពិភពលោក (WMO)

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង