• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ទទួលជួបពិភាក្សាការងារជាមួយលោក Jason Watkins ប្រធានសម្របសម្រួលគម្រោងហានិភ័យអាកាសធាតុ និងប្រព័ន្ធព្រមានជាមុនជំហាន ២ (CREWS 2.0) នៃអង្គការឧតុនិយមពិភពលោក (WMO)


ផុសថ្ងៃ: 11-05-2026 | អ្នកអាន: 15 |

Share


នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Jason Watkins ប្រធានសម្របសម្រួលគម្រោងហានិភ័យអាកាសធាតុ និងប្រព័ន្ធព្រមានជាមុនជំហាន ២ (CREWS 2.0) នៃអង្គការឧតុនិយមពិភពលោក (WMO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
 
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូអង្គការ WMO និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យឧតុនិយម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនគណៈប្រតិភូអំពីអាទិភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល លើការងារព្យាករធាតុអាកាស និងអាកាសធាតុប្រចាំថ្ងៃ តាមរដូវកាល និងការផ្ដល់ព័ត៌មានព្រមានជាមុនអំពីគ្រោះមហន្តរាយធម្មជាតិនានា បង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យសាធារណជនបានជ្រាប និងត្រៀមលក្ខណៈទប់ទល់បានទាន់ពេលវេលា។
 
ជាការឆ្លើយតប លោក Jason Watkins បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងធនធានទឹក និងឧតុនិយម ដែលតែងតែផ្ដល់កិច្ចសហការយ៉ាងស្អិតល្មួត និងគាំទ្រដល់បេសកកម្មរបស់អង្គការ WMO នៅកម្ពុជា។ជាមួយគ្នានេះ លោក ក៏បានជម្រាបជូនអំពីគោលបំណង និងវឌ្ឍនភាពនៃការអនុវត្តគម្រោង CREWS 2.0 ដែលកំពុងដំណើរការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ គម្រោងនេះផ្ដោតសំខាន់លើការងារព្យាករទឹកជំនន់ និងការកសាងសមត្ថភាពធនធានមនុស្ស តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាករគ្រោះមហន្តរាយផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំសម្របសម្រួលការរៀបចំផែនការអាងទន្លេដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ទទួលជួបពិភាក្សាការងារជាមួយលោក Jason Watkins ប្រធានសម្របសម្រួលគម្រោងហានិភ័យអាកាសធាតុ និងប្រព័ន្ធព្រមានជាមុនជំហាន ២ (CREWS 2.0) នៃអង្គការឧតុនិយមពិភពលោក (WMO)


>> លោកជំទាវ វ៉ាន់ ចាន់ថូ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការរៀបចំប្រព័ន្ធបណ្តាញចែកចាយបំពង់ទឹកស្រោចស្រពក្នុងប្រព័ន្ធធារាសាស្ត្រ"


>> ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបច្ចេកទេស និងរៀបចំផែនការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រទំនប់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ


>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង