• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំសម្របសម្រួលការរៀបចំផែនការអាងទន្លេដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប


ផុសថ្ងៃ: 12-05-2026 | អ្នកអាន: 15 |

Share


នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំសម្របសម្រួលស្ដីពីការរៀបចំផែនការអាងទន្លេដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម និងតាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានអញ្ជើញចូលរួមពីលោក Lance Gore អ្នកឯកទេសជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធទន្លេសាប តំណាងទីប្រឹក្សាគម្រោង និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
 
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ជាពិសេស ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ សន្ដិសុខថាមពល និរន្តរភាពបរិស្ថាន និងភាពធន់នឹងអាកាសធាតុ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។
 
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ផែនការមេនេះមិនមែនគ្រាន់តែជាលំហាត់បច្ចេកទេសនោះទេ ប៉ុន្តែគឺជាស្ពានយុទ្ធសាស្ត្រមួយទៅកាន់អនាគតរបស់ប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំខាងមុខ។
 
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ឱ្យបន្តគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តផែនការមេស្តីពីទឹកនៅពេលការរៀបចំបានបញ្ចប់ ដើម្បីធានាបាននូវសន្តិសុខទឹកសម្រាប់មនុស្សជំនាន់ក្រោយៗទៀត និងបានស្នើឱ្យធ្វើការផ្លាស់ប្ដូរឱ្យលើសពីការផ្តល់ហិរញ្ញប្បទានបែបប្រពៃណី ទៅជាដៃគូសហការជាយុទ្ធសាស្ត្រ តាមរយៈការសម្របសម្រួល និងការធ្វើឱ្យស៊ីសង្វាក់គ្នា ការអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងការអភិវឌ្ឍធនធានមនុស្សនិងសមត្ថភាពស្ថាប័ន៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំសម្របសម្រួលការរៀបចំផែនការអាងទន្លេដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ទទួលជួបពិភាក្សាការងារជាមួយលោក Jason Watkins ប្រធានសម្របសម្រួលគម្រោងហានិភ័យអាកាសធាតុ និងប្រព័ន្ធព្រមានជាមុនជំហាន ២ (CREWS 2.0) នៃអង្គការឧតុនិយមពិភពលោក (WMO)


>> លោកជំទាវ វ៉ាន់ ចាន់ថូ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការរៀបចំប្រព័ន្ធបណ្តាញចែកចាយបំពង់ទឹកស្រោចស្រពក្នុងប្រព័ន្ធធារាសាស្ត្រ"


>> ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបច្ចេកទេស និងរៀបចំផែនការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រទំនប់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ


>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង