• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារជូសជុលទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តសៀមរាប ដែលសម្រេចបានប្រមាណ ៥៧ ភាគរយ


ផុសថ្ងៃ: 16-05-2026 | អ្នកអាន: 26 |

Share


នារសៀលថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកសួង៧៨ (ជំហាន៣ តចប់) ដែលស្ថិតនៅក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៥៧%។
 
 
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងនេះនឹងស្ទាក់ទឹកពីទំនប់អាងទឹកម្កាក់ តាមរយៈស្ទឹងជីក្រែង និងប្រឡាយស្ពានខៀវ មកស្តុកទុកក្នុងអាងទឹកសួង៧៨។ ទំហំការងាររួមមាន៖ ការងារជួសជុលទំនប់ប្រវែង ៣ ៨០០ ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យចំនួន ៥ កន្លែង និងគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងផ្តល់ទឹកស្រោចស្រពសម្រាប់ផ្ទៃដីស្រូវវស្សាចំនួន ១ ១២០ ហិកតា ស្រូវប្រាំងចំនួន ២ ២៣៥ ហិកតា និងដំណាំរួមផ្សំចំនួន ៣០ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករប្រមាណ ១ ៧៣៩ គ្រួសារ ក្នុងភូមិចំនួន ១២ នៃឃុំស្ពានត្នោត ស្រុកជីក្រែង ផងដែរ៕
 
ជាមួយគ្នានោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពបំផុត។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងខិតខំជំរុញវឌ្ឍនភាពការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យគ្រោងប្លង់សាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> លោក តាំង សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មនៅខេត្តសៀមរាប


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅអាងស្ទឹង-ទន្លេ» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» នៅខេត្តកណ្តាល


>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារជូសជុលទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តសៀមរាប ដែលសម្រេចបានប្រមាណ ៥៧ ភាគរយ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង