• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» នៅខេត្តកណ្តាល


ផុសថ្ងៃ: 18-05-2026 | អ្នកអាន: 16 |

Share


នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» នៅមណ្ឌលគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល។
 
 
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី ជាតំណាងមកពីគ្រប់ស្រុក-ឃុំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម មន្ទីររ៉ែ និងថាមពល ចំណុះឱ្យរដ្ឋបាលខេត្តកណ្តាល និងតំណាងក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ជាច្រើនរូប។
 
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង ដោយផ្តោតសំខាន់លើទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ជូនដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបំពេញការងារទាក់ទងនឹងការគ្រប់គ្រងធនធានខ្សាច់។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏មានគោលដៅពង្រឹងកិច្ចសហការ ដោយជំរុញឱ្យបណ្តាក្រុមហ៊ុន-សហគ្រាស ដែលប្រកបអាជីវកម្មខ្សាច់ ចូលរួមសហការគ្នា និងបង្កើនការទទួលខុសត្រូវខ្ពស់ ព្រមទាំងធានាឱ្យបាននូវនិរន្តរភាព តាមរយៈការអនុវត្តអាជីវកម្មខ្សាច់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ច្បាប់អនុញ្ញាត និងរួមគ្នាកាត់បន្ថយសកម្មភាពអាជីវកម្មខ្សាច់អនាធិបតេយ្យ ឱ្យមកនៅកម្រិតអប្បបរមាផងដែរ។
 
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ និងក្រើនរំលឹកដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងបណ្តាក្រុមហ៊ុន-សហគ្រាសប្រកបអាជីវកម្មខ្សាច់ទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ការអនុវត្តលក្ខណៈបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រសិទ្ធផល និងធានាបាននូវនិរន្តរភាពបរិស្ថាន និងសង្គមជាតិទាំងមូល៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យគ្រោងប្លង់សាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> លោក តាំង សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មនៅខេត្តសៀមរាប


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅអាងស្ទឹង-ទន្លេ» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» នៅខេត្តកណ្តាល


>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារជូសជុលទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តសៀមរាប ដែលសម្រេចបានប្រមាណ ៥៧ ភាគរយ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង