• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអនុវត្តគម្រោងស្តីពីការធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានអំពីធនធានទឹករវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង នៅខេត្តសៀមរាប


ផុសថ្ងៃ: 22-05-2026 | អ្នកអាន: 17 |

Share


នាថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអនុវត្តគម្រោងស្តីពី «ការធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានស្តីពីធនធានទឹករវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង» ដែលបានរៀបចំឡើងនៅសណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប។
 
 
សូមជម្រាបថា ពិធីនេះមានការអញ្ជើញចូលរួមពី លោក Lu Qizhi នាយកកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងជាតំណាងស្ថានទូតចិនប្រចាំកម្ពុជា, លោក ឃ្លោក សំអាង ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងជានាយកគម្រោង, មន្ត្រីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង រួមនឹងមន្ត្រីតំណាងមន្ទីរធនធានទឹក និងឧតុនិយម នៃរាជធានី-ខេត្តគោលដៅ សរុបប្រមាណ ៥០រូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោងស្តីពីការធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានអំពីធនធានទឹករវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង។ ជាមួយគ្នានេះ គម្រោងដ៏មានសារៈសំខាន់នេះ ទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង (LMC Special Fund) ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមទាំងមានការសម្របសម្រួល និងជ្រោមជ្រែងយ៉ាងសកម្មពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញឱ្យដំណើរការអនុវត្តគម្រោងសម្រេចបានលទ្ធផលជោគជ័យតាមការរំពឹងទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ហៃ ប៊ុនធឿន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការតាក់តែងលិខិតរដ្ឋបាល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តកំពង់ចាម


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអនុវត្តគម្រោងស្តីពីការធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មានអំពីធនធានទឹករវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង នៅខេត្តសៀមរាប


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ បន្ដបំពេញបេសកកម្មដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តក្រចេះ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង