• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យសំណើដេញថ្លៃគម្រោងស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រចំនួន ៤ គម្រោង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កំពង់ចាម បាត់ដំបង និងខេត្តព្រៃវែង


ផុសថ្ងៃ: 25-05-2026 | អ្នកអាន: 9 |

Share


នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំរំដួលនៃទីស្តីការ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើដាក់ដេញថ្លៃសម្រាប់គម្រោងស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រចំនួន ៤ គម្រោង ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កំពង់ចាម បាត់ដំបង និងខេត្តព្រៃវែង។
 
 
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រុមហ៊ុនពាក់ព័ន្ធនានា ដើម្បីពិនិត្យយ៉ាងលម្អិតលើសំណើបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់គម្រោងទាំង ៤ រួមមាន៖ ១. ការងារជួសជុលប្រព័ន្ធធារាសាស្ត្រឫស្សីលរ នៅឃុំស្វាយភ្លើង និងឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ២. ការងារសាងសង់សំណង់ស្ទាក់ទឹកព្រែកអន្លង់គគីរ នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ៣. ការងារជួសជុលសំណង់ស្ទាក់ទឹកម្នាស់កាល ស្រុកកំរៀង ខេត្តបាត់ដំបង និង ៤. ការងារស្តារព្រែកតាតាំ នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង និងក្រុងព្រៃវែង ខេត្តព្រៃវែង។
 
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការពិនិត្យ និងវាយតម្លៃលើបទដ្ឋានបច្ចេកទេស ក៏ដូចជាតម្លៃដេញថ្លៃសមស្របតាមទីផ្សារ និងបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវគោរពតាមគោលការណ៍លទ្ធ​កម្ម ដើម្បីឈានទៅរកការសម្រេចផ្តល់កិច្ចសន្យា (Award Contract) ជូនដល់ក្រុមហ៊ុនដែលមានសមត្ថភាពពិតប្រាកដ និងធានាបាននូវគុណភាពសំណង់យូរអង្វែង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Sirojiddin Muhriddin រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ខេត្តមណ្ឌលគិរី


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យសំណើដេញថ្លៃគម្រោងស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រចំនួន ៤ គម្រោង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កំពង់ចាម បាត់ដំបង និងខេត្តព្រៃវែង


>> សារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលសិរីសួស្តីនៃពិធីខួបកំណើតដ៏ឧត្តុង្គឧត្តមគម្រប់ ៩២ឆ្នាំ ឈានចូល ៩៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រសម្រាប់សហគមន៍កសិកម្មក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង