• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ហ៊ុយ វ៉ាន់ថា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ខេត្តមណ្ឌលគិរី


ផុសថ្ងៃ: 25-05-2026 | អ្នកអាន: 8 |

Share


នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» ដែលរៀបចំឡើងនៅទីតាំងសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ស្ថិតក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
 
 
​ក្នុងឱកាសនោះ លោកប្រធានបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីបច្ចេកទេសនៃប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ អង្គពិធីក៏បានពិភាក្សាលើការរៀបចំផែនការថវិកាសម្រាប់ការងារជួសជុល និងថែទាំនាពេលអនាគត ដើម្បីធានាបាននូវភាពយូរអង្វែងនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។ បន្ថែមលើនេះ លោកប្រធានក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំត្រងត្រាប់ស្តាប់ សាកសួរដេញដោលជាមួយគ្រូឧទ្ទេស និងពិភាក្សាគ្នាឱ្យបានផុលផុស ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ សម្រាប់យកទៅអនុវត្តជាក់ស្តែងក្នុងសហគមន៍ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
 
​គួរជម្រាបថា គម្រោងនេះមានសមាសភាគសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការសាងសង់ទំនប់នៅភូមិត្រាំកាច់ ប្រវែង ៣២៥ ម៉ែត្រ រួមជាមួយសំណង់បង្ហៀរ ១ កន្លែង សំណង់បញ្ចេញទឹក ១ កន្លែង និងប្រព័ន្ធទុយោមេប្រវែង ២ ៤៣០ ម៉ែត្រ។ ២. ការសាងសង់ទំនប់នៅភូមិក្រង់តេះ ប្រវែង ៧៧ ម៉ែត្រ រួមជាមួយសំណង់បង្ហៀរ ១ កន្លែង និងសំណង់បញ្ចេញទឹក ១ កន្លែង។ ៣. ការសាងសង់សំណង់ស្ទាក់ទឹកអូរទេរ ១ កន្លែង ដែលមានទ្វារទឹក ៥ សន្លឹក ដើម្បីបម្រើដល់ការស្រោចស្រពក្នុងវិស័យកសិកម្មនៅក្នុងសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ឱ្យកាន់តែមានលក្ខណៈទំនើប សន្សំសំចៃ និងមានប្រសិទ្ធភាពខ្ពស់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Sirojiddin Muhriddin រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ខេត្តមណ្ឌលគិរី


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យសំណើដេញថ្លៃគម្រោងស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រចំនួន ៤ គម្រោង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កំពង់ចាម បាត់ដំបង និងខេត្តព្រៃវែង


>> សារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលសិរីសួស្តីនៃពិធីខួបកំណើតដ៏ឧត្តុង្គឧត្តមគម្រប់ ៩២ឆ្នាំ ឈានចូល ៩៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រសម្រាប់សហគមន៍កសិកម្មក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង