• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Sirojiddin Muhriddin រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន


ផុសថ្ងៃ: 25-05-2026 | អ្នកអាន: 9 |

Share


នាព្រឹកថ្ងៃចន្ទ​ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតាហ្ស៊ីគីស្ថាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Sirojiddin Muhriddi​ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន​។
 
 
ក្នុងកិច្ចជំនួប ភាគីទាំងពីរបានពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការទឹក និង​របៀបវារៈទឹកសាកល ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖
១)​ការ​​ផ្លាស់ប្តូរទស្សនៈលើការពន្លឿនការអនុវត្តទសវត្សរ៍សកម្មភាពទឹក និងគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាពទី៦ តាមរយៈការអភិវឌ្ឍ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ការពង្រឹងសន្តិសុខទឹកជនបទ ការគ្រប់គ្រងអាងទន្លេរួមបញ្ចូលគ្នា ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យទឹកជំនន់ និងគ្រោះរាំងស្ងួត និង ការពង្រឹងសេវាធារាសាស្ត្រ-ឧតុនិយម និងសេវាព្រមានទុកជាមុន​។
 
២)ការពិភាក្សាអំពីវឌ្ឍនភាព និងការតាមដានពីសន្និសីទទឹកអង្គការសហប្រជាជាតិឆ្នាំ២០២៣ និងការរៀបចំឆ្ពោះទៅសន្និសីទទឹកអង្គការសហប្រជាជាតិឆ្នាំ២០២៦ រួមទាំងការប្តេជ្ញាចិត្តទាក់ទងនឹងសន្តិសុខទឹក ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
 
៣)ការ​ចែករំលែកបទពិសោធន៍លើផលប៉ះពាល់អាកាសធាតុ រួមទាំងគ្រោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត នៅកម្ពុជា។
៤)ការ​បញ្ជាក់ពីសារៈសំខាន់នៃការកសាងភាពធន់ វិធានការសម្របខ្លួន និងហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព។
 
៥​)​កិច្ចសហប្រតិបត្តិការនាពេលអនាគតដែល​រួមមាន ការគ្រប់គ្រងធនធានទឹកចម្រុះ ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងហានិភ័យទឹកជំនន់និងគ្រោះរាំងស្ងួត សេវាកម្មធារាសាស្ត្រ-ឧតុនិយម អភិបាលកិច្ចទឹក និងការអភិវឌ្ឍគោលនយោបាយ និង​ការកសាងសមត្ថភាពនិងការផ្លាស់ប្តូរបច្ចេកទេស។
 
កិច្ចជំនួបពិភាក្សាបានផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមកប្រកបដោយផ្លែផ្កា ខណៈភាគីទាំងពីរបានបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងការចូលរួមទ្វេភាគី និងការផ្លាស់ប្តូរការទូតរវាងប្រទេសទាំងពីរ​​ កម្ពុជានិងតាហ្ស៊ីគីស្ថាន បន្តកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនិងក្របខ័ណ្ឌអន្តរជាតិទាក់ទងនឹងទឹក លើកកម្ពស់ភាពជាដៃគូលើភាពធន់នឹងអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសន្តិសុខទឹក និង​ ការ​ស្វែងយល់ពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនាពេលអនាគតនិងគំនិតផ្តួចផ្តើមចែករំលែកចំណេះដឹង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Sirojiddin Muhriddin រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ខេត្តមណ្ឌលគិរី


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យសំណើដេញថ្លៃគម្រោងស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រចំនួន ៤ គម្រោង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កំពង់ចាម បាត់ដំបង និងខេត្តព្រៃវែង


>> សារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សមង្គលសិរីសួស្តីនៃពិធីខួបកំណើតដ៏ឧត្តុង្គឧត្តមគម្រប់ ៩២ឆ្នាំ ឈានចូល ៩៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រសម្រាប់សហគមន៍កសិកម្មក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង