• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តទំនប់លោក ក្នុងខេត្តឧត្តរមានជ័យ


ផុសថ្ងៃ: 18-04-2024 | អ្នកអាន: 21 |

Share


ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តទំនប់លោក ក្នុងខេត្តឧត្តរមានជ័យ
===============
ខេត្ត​ឧត្តរមានជ័យ៖​ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង​នៃ​ក្រសួង​​ធនធានទឹក និងឧតុនិយម​ បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រី​បច្ចេកទេស​នាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីជំនាញ​នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះ​ពិនិត្យ​គម្រោងការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតក្នុង​ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា​ ប្រព័ន្ធធារាសាស្រ្តទំនប់លោក​បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់និងមួយភាគ​ទៀត​​ពី​ជួរភ្នំដងរែក​​​ មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន​ ៨៨១ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា។​ ប្រព័ន្ធធារាសាស្ត្រ​នេះមាន​សារសំខាន់​សម្រាប់​បម្រើឱ្យប្រជាជនចំនួន ៩៥៣​គ្រួសារ ក្នុងភូមិចំនួន៥ នៃសង្កាត់កូនគ្រៀល ក្រុងសំរោង​។
ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹង​ថា ប្រព័ន្ធធារាសាស្ត្រនេះបានជួសជុល​និងស្តារឡើងវិញ​​នៅ​ឆ្នាំ២០១៥ ក្រោម​ហិរញ្ញប្បទាន​​ឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​។ ចាប់ពី​ឆ្នាំ២០១៥ មក ប្រព័ន្ធ​ធារាសាស្ត្រនេះ ពុំធ្លាប់ទទួលបានគម្រោងជួសជុល និងស្តារឡើងវិញនោះទេ។
ឯកឧត្តម​រដ្ឋលេខាធិការ​បញ្ជាក់ថា​ ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃ​ក្រសួងធនធាន​ទឹក និងឧតុនិយម​ ​បានទទួល​គម្រោង​ការងារ​ថែទាំខួបលើហេដ្ឋារចនាសម្ព័ន្ធទំាងមូលនៃ​ប្រព័ន្ធធារាសាស្ត្រ​ទំនប់លោក​ ដោយបានជួសជុលទំនប់ចំនួន២ខ្សែ​ ប្រវែង​​៣​៣០០​ម៉ែត្រ ប្រឡាយមេចំនួន២ខ្សែ​ ប្រវែង​៥​១៨០ម៉ែត្រ ជួសជុលសំណង់បង្ហៀរចំនួន១កន្លែងប្រវែង ១៥០ម៉ែត្រ ថែទាំសំណង់សិល្បការដែល​មាន​ស្រាប់រួមមាន​ សំណង់បង្ហៀរចំនួន១ កន្លែង សំណង់សិល្បការ​តូច-ធំចំនួន ៣០កន្លែង សាងសង់​សំណង់​ស្ទាក់ទឹក (ទ្វារ២) បន្ថែមថ្មីចំនួន ១កន្លែង និងរៀបថ្មការពារជើងទេរទំនប់ប្រវែង ៣៥០ម៉ែត្រ​។
ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ​បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោង​ ​ត្រូវយកចិត្តទុក​ដាក់​លើ​ការងារជួលជុលសំណង់ដី ការថែទាំសំណង់សិល្បការដែលមាន​ស្រាប់ និងការសាងសង់សំណង់ថ្មីបន្ថែម ឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់​សហគមន៍​កសិករ​ប្រើប្រាស់ទឹក ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាប្រព័ន្ធនេះ​ឱ្យមាន​និរន្តរ​ភាព សម្រាប់ការងារស្រោចស្រព និង​ការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕​

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ


>> ឯកឧត្តម ថោ ជេដ្ឋា និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលលើកទី២ របស់គម្រោងរៀបចំស្តង់ដារជាតិប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា


>> ក្រុមការងារបច្ចេកទេសគម្រោងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ជួបប្រជុំជាមួយក្រុមការងារព័ត៌មាននិងបណ្ដាញសង្គមសម្ដេចធិបតី ពិភាក្សាពីការផលិតវីដេអូបទយកការណ៍


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា សហប្រធានTWG-AW ដឹកនាំទស្សនកិច្ចសិក្សាលើកទី២ របស់អនុក្រុមការងារបច្ចេកទេស នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង