នារសៀលថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦។
កម្មវិធីពិព័រណ៌នេះរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសួនច្បារមាត់ទន្លេ (ក្បែរវត្តឧណ្ណាលោម) រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្នុងកម្មវិធីពិព័រណ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានរៀបចំស្តង់ពិព័រណ៍មួយ ដើម្បីបង្ហាញពីសមិទ្ធផល និងសកម្មភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ រួមមាន៖ កិច្ចប្រជុំសំខាន់ៗ ការចុះត្រួតពិនិត្យតាមដានសកម្មភាពអាជីវកម្មខ្សាច់ និងការសិក្សាបច្ចេកទេសលើផ្នែកជលវិទ្យា និងជលគតិ ជាដើម៕