• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP)


ផុសថ្ងៃ: 17-02-2026 | អ្នកអាន: 14 |

Share


នាព្រឹកថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ Kick-off Meeting ជាមួយគណៈប្រតិភូបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម និងហិរញ្ញប្បទានបន្ថែម (IAIP-AF)។
 
 
​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន ដើម្បីវាយតម្លៃលើចំណុចវិជ្ជមាន និងបញ្ហាប្រឈមដែលនៅសេសសល់ ក្នុងគោលដៅដាក់ចេញនូវដំណោះស្រាយឱ្យបានចំគោលដៅ និងស្វែងរកគន្លឹះយុទ្ធសាស្ត្រដើម្បីពន្លឿនការអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងជាមួយ ADB។
 
​ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បេសកកម្មរបស់ ADB នាពេលនេះ គឺមានសារៈសំខាន់បំផុតក្នុងការជំរុញឱ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករក្នុងតំបន់គោលដៅ។
​ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមថា ADB គឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រដ៏យូរអង្វែង និងមិនអាចខ្វះបាន។ ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាពិសេសការគាំទ្រដល់ការអភិវឌ្ឍវិស័យធនធានទឹក ឧតុនិយម និងការរៀបចំមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានភាពទំនើប៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងអាងទឹកត្នោតទេរ ក្នុងភូមិសាស្ដ្រខេត្តតាកែវ


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP)


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់ទំនប់លេខ២ ដែលជាសំណង់យុទ្ធសាស្ត្រពហុបំណងក្នុងខេត្តពោធិ៍សាត់


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹក និងការរៀបចំស្ដារប្រព័ន្ធធារាសាស្ត្រដែលខូចខាតដោយសារទឹកជំនន់នារដូវវស្សាឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង