• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវក្នុងភូមិសាស្ត្រខេត្តក្រចេះ


ផុសថ្ងៃ: 24-03-2026 | អ្នកអាន: 19 |

Share


នាថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម មុខព្រួញខេត្តក្រចេះ ក្នុងនាម​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ។
 
 
ក្នុងបេសកកម្មនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រចំនួន ០៣កន្លែង ក្នុងស្រុកស្នួល រួមមាន៖ ប្រព័ន្ធធារាសាស្ត្រទំនប់ជីវ៉ើន និងប្រព័ន្ធធារាសាស្ត្រមេមងអូរស្វាយ ស្ថិតក្នុងឃុំស្រែចារ និងប្រព័ន្ធធារាសាស្ត្រព្រែកថ្លុង ស្ថិតក្នុងឃុំស្នួល។
 
ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចុះពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៣០០ហិកតា ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដែលជាកិច្ចសហការរវាងមន្ទីរជំនាញ និងរដ្ឋបាលខេត្តក្រចេះ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង និងស្ថានីយបណ្តែត ០១គ្រឿង ព្រមទាំងមានការឧបត្ថម្ភប្រេងឥន្ធនៈផងដែរ។
 
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់បងប្អូនប្រជាកសិករឱ្យចូលរួមប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រុញឱ្យមន្ត្រីបច្ចេកទេសមន្ទីរ ត្រូវចុះពិនិត្យ និងគ្រប់គ្រងទ្វារទឹកឱ្យបានហ្មត់ចត់ ដើម្បីរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់បានយូរអង្វែង ព្រមទាំងត្រូវតាមដានជាប់ជាប្រចាំលើស្ថានភាពបម្រែបម្រួលអាកាសធាតុ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយលេខ ៦១ ដើម្បីត្រៀមលក្ខណៈស្តារ និងកែលម្អឡើងវិញ


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពី ថវិកាប្រចាំឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងធនធានទឹក និងឧតុនិយម


>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាជំហានដំបូងនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ ក្រោមជំនួយបច្ចេកទេសពី JICA


>> លោក សែម សំណាង ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ (13th JC)


>> ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវក្នុងភូមិសាស្ត្រខេត្តក្រចេះ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង