• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយលេខ ៦១ ដើម្បីត្រៀមលក្ខណៈស្តារ និងកែលម្អឡើងវិញ


ផុសថ្ងៃ: 26-03-2026 | អ្នកអាន: 17 |

Share


នារសៀលថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ និងជានាយកគម្រោងការងារជួសជុលកែលម្អប្រឡាយលេខ៦១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រឡាយលេខ៦១ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងរៀបចំផែនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រឡាយនាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងសមត្ថភាពក្នុងការរំដោះទឹក ការបែងចែកទឹកស្រោចស្រព និងការបង្វែរមុខទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំងតំបន់រណបជុំវិញឱ្យមានប្រសិទ្ធភាព។
 
ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការ និងសម្របសម្រួលឱ្យបានស្អិតរមួត ដើម្បីធានាឱ្យដំណើរការសាងសង់ និងជួសជុលនាពេលខាងមុខ ប្រព្រឹត្តទៅបានរលូនតាមផែនការដែលបានកំណត់ទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយលេខ ៦១ ដើម្បីត្រៀមលក្ខណៈស្តារ និងកែលម្អឡើងវិញ


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពី ថវិកាប្រចាំឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងធនធានទឹក និងឧតុនិយម


>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាជំហានដំបូងនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ ក្រោមជំនួយបច្ចេកទេសពី JICA


>> លោក សែម សំណាង ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ (13th JC)


>> ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវក្នុងភូមិសាស្ត្រខេត្តក្រចេះ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង