• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពី ថវិកាប្រចាំឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងធនធានទឹក និងឧតុនិយម


ផុសថ្ងៃ: 25-03-2026 | អ្នកអាន: 26 |

Share


នាព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំទន្លេបាសាក់២ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពី ថវិកាប្រចាំឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងធនធានទឹក និងឧតុនិយម។
 
សូមជម្រាបថា វេទិកានេះត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈជូនដល់សាធារណជន អ្នកសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ អំពីទំហំថវិកាប្រចាំឆ្នាំ សេវាសាធារណៈ វឌ្ឍនភាពការងារ និងទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងបម្រើឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានទឹក ក្រសួងបានដាក់ចេញនូវផែនការសកម្មភាព និងគោលនយោបាយអាទិភាពសំខាន់ៗ រួមមាន៖ ទី១. បន្តជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធទឹក, ទី២. បន្តស្ដារ ជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំ, ទី៣. ជំរុញការលើកទឹកចិត្តឱ្យកសិករចូលរួមក្នុងសហគមន៍ប្រើប្រាស់ទឹកនៅតាមមូលដ្ឋាន, ទី៤. ពង្រឹងវិធានការការពារ និងអភិរក្សធនធានទឹក, ទី៥. បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានធាតុអាកាស និងការព្យាករឱ្យបានមុនហេតុការណ៍ និងទី៦. យកចិត្តទុកដាក់លើសុខភាពទន្លេ តាមរយៈការសាងសង់ច្រាំងទន្លេ ការគ្រប់គ្រងលំហូរ និងគុណភាពទឹកឱ្យបានល្អប្រសើរ។
 
ក្នុងវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង និងប្រធានមន្ទីររាជធានី-ខេត្តទាំង ២៥ រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍន៍អន្តរជាតិ (AFD, ADB, World Bank, IMF និង JICA) ជាច្រើនរូបទៀត៕
 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយលេខ ៦១ ដើម្បីត្រៀមលក្ខណៈស្តារ និងកែលម្អឡើងវិញ


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពី ថវិកាប្រចាំឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងធនធានទឹក និងឧតុនិយម


>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាជំហានដំបូងនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ ក្រោមជំនួយបច្ចេកទេសពី JICA


>> លោក សែម សំណាង ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ (13th JC)


>> ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវក្នុងភូមិសាស្ត្រខេត្តក្រចេះ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង