• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាជំហានដំបូងនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ ក្រោមជំនួយបច្ចេកទេសពី JICA


ផុសថ្ងៃ: 25-03-2026 | អ្នកអាន: 19 |

Share


នាព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាជំហានដំបូង (Inception Report) ជាមួយក្រុមការងារសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
 
 
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្ត្រីបច្ចេកទេស តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា រួមទាំងប្រធាន និងតំណាងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ កំពង់ស្ពឺ សៀមរាប និងខេត្តបន្ទាយមានជ័យ។
 
ក្នុងឱកាសនោះ លោក HIROTA Kousuke ប្រធានក្រុមការងារសិក្សាគម្រោង បានធ្វើរបាយការណ៍បង្ហាញពីលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយបានលើកសំណើសុំការពិនិត្យ និងសម្រេចពីក្រសួង ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ លើទំហំការងារដែលត្រូវកែលម្អ និងសាងសង់ថ្មីឡើងវិញនូវប្រព័ន្ធធារាសាស្ត្រសំខាន់ៗចំនួនពីរ រួមមាន៖ ទី១) ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងទី២) ប្រព័ន្ធធារាសាស្ត្រខ្ពបត្របែក-ទំនប់លោក ស្ថិតក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
 
ជាលទ្ធផល អង្គប្រជុំបានឯកភាពជាគោលការណ៍លើសំណើរបស់ក្រុមការងារសិក្សាគម្រោង JICA ដើម្បីបន្តនីតិវិធីបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ JICA ចំពោះការខិតខំរៀបចំរបាយការណ៍នេះឡើង ព្រមទាំងបានណែនាំដល់មន្ទីរពាក់ព័ន្ធទាំងអស់ បន្តសហការជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស ដើម្បីធានាឱ្យការសិក្សាសម្រេចបានជោគជ័យតាមផែនការកំណត់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយលេខ ៦១ ដើម្បីត្រៀមលក្ខណៈស្តារ និងកែលម្អឡើងវិញ


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈផ្សព្វផ្សាយអំពី ថវិកាប្រចាំឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងធនធានទឹក និងឧតុនិយម


>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាជំហានដំបូងនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រ ក្រោមជំនួយបច្ចេកទេសពី JICA


>> លោក សែម សំណាង ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ (13th JC)


>> ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវក្នុងភូមិសាស្ត្រខេត្តក្រចេះ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង