• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


ផុសថ្ងៃ: 09-04-2026 | អ្នកអាន: 25 |

Share


នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។
 
ក្នុងឱកាសបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង គឺជាសមិទ្ធផលវិស្វកម្មពហុបំណង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ និងស្តុកទឹកទុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាបម្រើដល់ការស្រោចស្រពផ្ទៃដីកសិកម្មក្នុងខេត្តបាត់ដំបង។ លើសពីនេះ គម្រោងនេះនឹងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ និងបញ្ចៀសបញ្ហារាំងស្ងួតក្នុងតំបន់ផងដែរ។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ត្រូវបង្កើនការយកចិត្តទុកដាក់លើគុណភាពសំណង់ឱ្យស្របតាមបទដ្ឋាន និងនិយាមបច្ចេកទេស ព្រមទាំងធានាសុវត្ថិភាពការដ្ឋាន និងគិតគូរពីផលប៉ះពាល់បរិស្ថានជាចម្បង ដើម្បីធានាឱ្យសមិទ្ធផលនេះបម្រើជាប្រយោជន៍យូរអង្វែងជូនដល់ប្រជាពលរដ្ឋ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ស្ថិតក្នុងខេត្តតាកែវ


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បន្តបេសកកម្មចុះថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងខេត្តកំពង់ចាម


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៦


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តសៀមរាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង