• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បន្តបេសកកម្មចុះថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងខេត្តកំពង់ចាម


ផុសថ្ងៃ: 08-04-2026 | អ្នកអាន: 19 |

Share


នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានឧតុនិយម របស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះបំពេញបេសកកម្មពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
 
 
ក្នុងសកម្មភាពនេះ ក្រុមការងារបច្ចេកទេសក្រសួង ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះអនុវត្តការងារផ្ទាល់នៅស្ថានីយសំខាន់ៗចំនួន ០៣ ទីតាំង រួមមាន៖ ១)ស្ថានីយជើងព្រៃ ស្ថិតក្នុងស្រុកជើងព្រៃ ២)ស្ថានីយព្រៃឈរ ស្ថិតក្នុងស្រុកព្រៃឈរ និងទី៣)ស្ថានីយស្ទឹងត្រង់ ស្ថិតក្នុងស្រុកស្ទឹងត្រង់។
 
ជាលទ្ធផល ក្រុមមន្ត្រីជំនាញបានសម្រេចការងារបច្ចេកទេសយ៉ាងហ្មត់ចត់លើការត្រួតពិនិត្យឧបករណ៍វាស់ស្ទង់ ប្រព័ន្ធ Data Logger ទាញយកទិន្នន័យ និងផ្លាស់ប្តូរស៊ីមកាតថ្មី។ បន្ថែមលើនេះ ក៏មានការផ្ទៀងផ្ទាត់ឧបករណ៍វាស់សីតុណ្ហភាព ខ្យល់ និងសម្ពាធបរិយាកាស ព្រមទាំងសម្អាតបរិស្ថានស្ថានីយ ដើម្បីធានានិរន្តរភាពនៃការបញ្ជូនទិន្នន័យ និងការព្យាករណ៍អាកាសធាតុជូនសាធារណជនឱ្យកាន់តែសុក្រឹត និងមានប្រសិទ្ធភាព៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២ ស្ថិតក្នុងខេត្តតាកែវ


>> ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បន្តបេសកកម្មចុះថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងខេត្តកំពង់ចាម


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៦


>> លោក ហ៊ុយ វ៉ាន់ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តសៀមរាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង