• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបើកដំណើរការជាផ្លូវការនូវគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ក្រោមការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)


ផុសថ្ងៃ: 28-04-2026 | អ្នកអាន: 15 |

Share


នៅព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកដំណើរការគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងភូមិសាស្ដ្រ​ខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានរយៈពេលអនុវត្ត ៦ឆ្នាំ ដោយទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
 
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក Laurent Raspaud តំណាងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារ AFD ប្រចាំកម្ពុជា ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តបន្ទាយមានជ័យ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ និងអង្គភាពគ្រប់គ្រងគម្រោងជាច្រើនរូបទៀត។
 
សូមជម្រាបថា​ ការអនុវត្តគម្រោងនេះ មានគោលបំណងដោះស្រាយបញ្ហាជលសាស្ត្រ និងឆ្លើយតបទៅនឹងតម្រូវការទឹកក្នុងតំបន់ ដោយផ្ដោតលើការកែលម្អប្រព័ន្ធធារាសាស្ត្រ បង្កើនសមត្ថភាពស្តុកទឹក និងកាត់បន្ថយហានិភ័យទឹកជំនន់ ព្រមទាំងលើកកម្ពស់អភិបាលកិច្ចទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ គម្រោងនឹងជំរុញកសិកម្មឆ្លាតវៃដើម្បីបង្កើនប្រាក់ចំណូលកសិករ ដោយផ្អែកលើគោលការណ៍ «ដំណោះស្រាយផ្អែកលើធម្មជាតិ (NbS)» ដើម្បីធានាចីរភាពបរិស្ថាន និងតុល្យភាពប្រព័ន្ធអេកូឡូស៊ីយូរអង្វែង។
 
យោងតាមលទ្ធផលនៃការសិក្សាបឋម អាងស្ទឹងស្វាយចេកបាននិងកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការរំខាននៃលំហូរទឹកពីផ្នែកខាងលើ ស្ថានភាពអាងស្តុកទឹកមានភាពទ្រុឌទ្រោម និងសំណង់កាត់ស្ទឹងមិនទាន់ស្របតាមបច្ចេកទេស ដែលបង្កជាគ្រោះទឹកជំនន់ និងភាពរាំងស្ងួតជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន សមត្ថភាពស្តុកទឹកក្នុងអាងមានត្រឹមតែ ១៨ លានម៉ែត្រគូប ខណៈដែលតម្រូវការជាក់ស្តែងសម្រាប់កសិកម្ម និងការប្រើប្រាស់ទូទៅមានរហូតដល់ ១៥៥ លានម៉ែត្រគូប។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ អង្គភាពគ្រប់គ្រងគម្រោង និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ គម្រោងនេះនឹងក្លាយជាសមិទ្ធផលដ៏សំខាន់សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ដែលជាតំបន់ធ្លាប់រងគ្រោះដោយសារធម្មជាតិ និងផលវិបាកនៃសង្គ្រាមស៊ីវិលនាពេលកន្លងមក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបើកដំណើរការជាផ្លូវការនូវគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ក្រោមការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)


>> លោក តាំង សុផាត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញ ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តកំពង់ចាម


>> លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណជាង ៧០%


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពការងារស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណ ២៨%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង