• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូ JICA ចុះពិនិត្យវឌ្ឍនភាពការងារនៃអនុគម្រោងរលាំងជ្រៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ


ផុសថ្ងៃ: 01-05-2026 | អ្នកអាន: 9 |

Share


នៅរសៀលថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ JICA ដែលដឹកនាំដោយលោកស្រី MIYAZAKI Katsura អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ អមដំណើរដោយលោក SANUI Kazumasa ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ចុះពិនិត្យវឌ្ឍនភាពអនុគម្រោងរលាំងជ្រៃ នៃគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។
 
​ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងទីតាំងគម្រោង លោកស្រី MIYAZAKI Katsura បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក។ លោកស្រីក៏បានបញ្ជាក់ពីការយល់ឃើញយ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃគម្រោង និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការក្នុងការពង្រីកវិសាលភាពគម្រោងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
 
ទន្ទឹមនឹងនោះដែរ លោកស្រីអនុប្រធាន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយភាគី JICA, ស្ថានទូតជប៉ុនប្រចាំកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេស ការចូលរួម និងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោង ដែលបានធ្វើឱ្យគម្រោងនេះអាចដំណើរការទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេបន្ទាយស្ទោង ជំហានទី១ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%


>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញបន្ដ​ដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា


>> លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញដឹកនាំប្រតិភូសមាគមនារីកម្ពុជានៃក្រសួងធនធានទឹក និងឧតុនិយម ចូលជួបសម្តែងការគួរសម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូ JICA ចុះពិនិត្យវឌ្ឍនភាពការងារនៃអនុគម្រោងរលាំងជ្រៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង