នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលសាកសួរសុខទុក្ខ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។
ក្នុងឱកាសនោះដែរ លោកជំទាវ លៀង យុគ ថោជេដ្ឋា និងប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានប្រគល់ជូនកន្ត្រកផ្កាដ៏ស្រស់ស្អាតដល់សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបានគោរពជូនពរសម្តេចកិត្តិសង្គហបណ្ឌិតសូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ៕