• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអង្គភាពនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង


ផុសថ្ងៃ: 08-05-2026 | អ្នកអាន: 12 |

Share


នាថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារគ្រប់គ្រងអង្គភាពនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបប្រមាណ ២០រូប។
 
 
ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក បានផ្តល់អនុសាសន៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដូចជា ការងារពង្រឹងការយកវត្តមានមន្រ្តីរាជការ ការងារផ្សព្វផ្សាយច្បាប់នានាពាក់ព័ន្ធវិស័យធនធានទឹក ការងារចុះបញ្ជីប្រព័ន្ធធារាសាស្រ្ត ការងារប្រើប្រាស់ដ្រូន និងការងារពង្រឹងប្រសិទ្ធភាពសហគមន៍កសិករប្រើប្រាស់ទឹក។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែង ការអនុវត្តការងាររបស់ឆ្មាំ និងប្រធានសហគមន៍នៅទំនប់ ២០ឧសភា ក្នុងភូមិសាស្រ្តស្រុកបរិបូណ៌ និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារស្តារអូរយាយហុក ជំហានទី២ ក្នុងខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ៥៥%


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើការរៀបចំគម្រោង CCRSIWDFMP


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអង្គភាពនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ (MRC) លើកទី៦១ នៅខេត្តសៀមរាប

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង